ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ពន្ធ័ករណីរក្សាទុកគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល​ស្រុក​សំពៅលូនចាប់ឃាត់​ខ្លួន

ខេត្តបាត់​ដំបង​៖ក​ម្លាំងអធិការដ្ឋាននគរបាលស្រុក​សំពៅលូន បាន​ចុះប្រតិបត្តិការណ៍​បង្ក្រាប និង​ចាប់ឃាត់ខ្លួន​ជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ការចុះប្រតិបត្តិការណ៍បង្ក្រាប់នេះបានធ្វើឡើង​កាលពីវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់​ដំបង។​

បើតាម​សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួន​រួមមាន៖

១​ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ៣៦​ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន  ស្រុកសំ​ពៅលូន។

ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំ​ពៅលូន។

ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ២៦​ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន​។

វត្ថុតាងដកហូតបានរួមមាន​៖

ថ្នាំញៀនម៉ាទឹកកកចំនួន៥ថង់

ថ្នាំញៀនយ៉ាម៉ាចំនួន៣៧៨គ្រាប់

ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួនពីរគ្រឿង

ម៉ូតូចំនួន១គ្រឿង

ប្រាក់រៀលចំនួន១លានរៀល,ប្រាក់បាតចំនួន៥.០០០បាត​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕