រាយខ្សែលួសឆក់កណ្ដុរ នៅក្នុងចំការពោត ខ្វះការប្រុងប្រយ័ត្ន ឆក់ខ្លួនឯងស្លាប់ យ៉ាងអណោចអធ័ម នៅស្រុកកោះ​ធំ

ខេត្តកណ្ដាល​៖កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានការ​ភ្ញាក់ផ្អើលមួយបាន​កើតឡើង ដោយបុរសវ័យ៥៧ឆ្នាំម្នាក់ រាយខ្សែលួសឆក់កណ្ដុរនៅក្នុងចំការពោត ខ្វះការប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ឆក់ស្លាប់យ៉ាង​អណោចអធ័ម នៅក្នុងភូមិកោះទៀវក ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តក​ណ្តាល ។

ជនរងគ្រោះមានឈ្មោះ ពត សយ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែ មុខបរកសិករ មានទីលំនៅ​ភូមិឃុំ កើតហេតុខាងលើ។

បើតាម​កូនរបស់ជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពេល​ល្ងាច ឪពុករបស់​ខ្លួនតែងតែ​មករៀប​ចំឆក់កណ្ដុ​រនៅជិតដីចម្ការពោត។នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង​ប្រមាណ១៩​យប់ គាត់បាន​ចេញពីផ្ទះទៅឆក់កណ្តុរនៅដីចំការពោត លុះដល់ព្រឹកឡើងថ្ងៃទី១ ខែឧសភា ឆ្នាំ២០​២០ មិនឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនបានតា​មរកមើលឪពុកដល់​ដីចម្ការពោត ស្រាប់តែ​ឃើញ​ស្លាប់​នៅដីចម្ការពោតព្រំខា​ងត្បូង ភ្លាមនោះ​ក៏រាយការណ៍​ជូនសមត្ថកិច្ចប៉ុស្តិ៍ និងស្រុកចុះ​មកពិនិត្យ​រួច​បញ្ជាក់ថា ជនរងគ្រោះពិតជា​ស្លាប់ដោយសារឆក់ខ្លួនឯងស្លាប់មែន ។

សាកស​ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕