ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ការចុះអនុវត្តច្បា​ប់អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យ​អន្តការណ៍នេះ ចង់​បញ្ញាក់ស្មារតី ដល់បងប្អូនប្រជា​ពលរដ្ឋ ក្នុងគោលបំណង ដល់អ្នកបើ​កបរយានយន្ត ឲ្យចូលរួម​គោរពច្បាប់​ចរាចរណ៍ផ្លូវគោក បើកបរឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃ​គ្រឿងស្រវឹងដាច់ខាត ត្រូវចេះ​គោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ា​ងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ​ខណៈដែរលោកកំពុងដឹងនាំកម្លាំងចុះអនុវត្តច្បាប់អនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តការណ៍ ចំពោះ​អ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកធ្វើដំណើរ នៅលើដងផ្លូវជាតិ៥ ខាងលិច​ស្ពានទឹក​ថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ​ស្នងការ បានឲ្យដឹងថា ជំហានដំបូងនេះ សមត្ថកិច្ចនឹងផាកពិន័យលើកំហុស ចំនួន៧ចំណុច សម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្តម៉ូតូ ដែលល្មើសច្បាប់ ចរាចរណ៍ថ្មី ក្នុងនោះ​មាន មិនពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ស្រវឹងពេលបើកបរ មិនគោរពភ្លើង និងផ្លាកសញ្ញា ល្មើ​ស​ការបត់ និងការវ៉ាជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ ប្រើប្រាស់ទូរស័ព្ទ ដោយ​មិនមាន​ឧបករណ៍ភ្ជាប់ជាមួយជាដើម​

ជាមួយគ្នានោះដែរ លោកក៏បានប្រាប់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងយ៉ាងច្បាស់ ក្នុងការចុះ​ផ្សព្វ​ផ្សាយ ការអនុវត្តច្បាប់អនុក្រឹត្យលេ​ខ៣៩ ស្តីពីការផាកពិន័យអន្តការណ៍ ចំពោះអ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក របស់មន្ត្រីនគរបា​លចរាច​រណ៍កន្លងមក ប្រជាពលរដ្ឋបានចូលរួមនាំគ្នា គោរព​ច្បាប់​ចរាចរណ៍ផ្លូវគោកនេះ បានល្អដោយ​ស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បី​សុវត្តិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃផងដែរ៕