ស​ម្តេច​តេជោ ហ៊ុន សែន អំពា​វនាវឱ្យ​ប្រជា​ពលរដ្ឋមាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺឆ្លងកូវីដ​១៩ ទោះ​ព្យា​បាលជា​សះស្បើ​យ​ច្រើនស្ទើរអ​ស់ហើ​យក្តី

រាជធានីភ្នំពេ​ញ​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រ​កម្ពុជា បានសសេរ​នៅលើបណ្តាញFacebook ផេករបស់សម្តេច ដោយ​អំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺឆ្លងកូវីដ​១៩ ទោះ​ព្យា​បាលជា​សះស្បើ​យ​ច្រើនស្ទើរអ​ស់ហើ​យក្តី។​

សម្តេច​តេជោ​បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា« សូមបងប្អូ​នបន្តយក​ចិត្តទុក​ដាក់ប្រុងប្រយ័ត្ន​ថែរក្សា​សុខ​ភា​ពអោយបាន​ល្អជានិច្ច​ ជាពិសេសក្នុងពេល​ដែលប្រទេសជា​តិកំពុងប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​ឆ្លងកូវីដ១៩​។ទោះ​បីចំនួនអ្នកដែលឆ្លងមេ​រោគត្រូវបានព្យាបាល​ជាសះស្បើយច្រើ​នស្ទើរអស់ហើ​យក្តី​ ហើ​យមក​ទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូន​ប្រជាពលរដ្ឋត្រូវបង្កើ​នការប្រុងប្រយ័ត្ន​ខ្ពស់​ដោយប្រើ​ម៉ាស​ ទឹកអាល់កុល​ និងជឹលលាង​សម្អាតកម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗ​អោយបា​នជាប្រចាំ។

ស្របពេល​នឹងការបង្កើ​នអនាម័យថែរក្សាសុវត្ថិភាព​សុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេ​សក្មួយៗយុវជន ត្រូវតែគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នាដាច់ខាត​ ព្រោះគ្រោះ​ថ្នាក់ចរា​ចរណ៍​ដែលបាន​កើ​តឡើ​ងរាល់ថ្ងៃគឺបានសម្លា​ប់អាយុជីវិតពលរដ្ឋច្រើ​នជាងជំងឺឆ្លងកូវីវីដ​១៩​ ទៅ​ទៀត​។

សូមជូនពរបងប្អូន​ជនរួមជាតិជួបតែសេចក្តីសុខ​ និងមានសុវត្ថិភាពក្នុ​ងការធ្វើ​ដំណើ​រនៅគ្រប់​ទីកន្លែងទូទាំងប្រទេស​។អរគុណសន្តិភាព»